Sunday, July 7, 2013

ការស្រោចទឹកផ្សិត


ការស្រោចទឹកផ្សិត


ចន្ថាចម្ការផ្សិត 
* មានលក់ឧបករណ៍បណ្ដុះផ្សិត មេផ្សិត កញ្ចប់ផ្សិត ថង់ អាចម៍រណារ និងស្នូលពោតកិន
* មានលក់ថ្នាំការពារកម្ចាត់សត្រូវផ្សិតតាមបែបធម្មជាតិ
អាសយដ្ឋាន:ផ្លូវលេខ៥១៥,ភូមិជ្រៃកោង,សង្កាត់ស្លាកែត,ក្រុង-ខេត្តបាត់ដំបង  
ទូរស័ព្ទ: 0888961179,0888080579,095881179,0536366779  



ការឱ្យទឹកផ្សិត

ការឱ្យទឹកផ្សិតត្រូវព្យាយាមកុំឱ្យទឹកត្រូវមុខផ្សិតដោយត្រង់ ព្រោះអាចធ្វើឱ្យស្ព័រផ្សិតខូចបាន តែបើមុខផ្សិតគ្មានសំណើមសោះនោះ ក៏នឹងអាចធ្វើឱ្យមុខកញ្ចប់ផ្សិតស្ងួតក្រៀមបាន ជះឥទ្ធិពល ដល់ការចេញផ្កាផ្សិតដូចគ្នាដែរ          

ជាទូទៅផ្សិតស្រូបយកសំណើមពីអាកាស បើមានសំណើមគ្រប់គ្រាន់ក៏មិនចាំបាច់ត្រូវស្រោចទឹកដែរ ព្រោះអាចធ្វើឱ្យសំណើមជ្រុល ផ្កាផ្សិតជាំ បៀមទឹកខ្លាំង ប្រឈមមុខនឹងការកើតមេរោគបាន ដោយយើងមិនចាំបាច់ស្រោចទឹកផ្សិតក៏បាន តែយើងត្រូវ ផ្ដល់សំណើមក្នុងរោង ការផ្ដល់សំណើមគឺ ការប្រើឧបករណ៍ជួយ បាញ់ផ្សែងចំហាយទឹក ដែលគ្រឿងបង្ហុយផ្សែងខាងលើនៃដំបូល ផ្នែកខាងក្នុង ហើយបាញ់បង្ហុយផ្សែងឱ្យធ្លាក់ចុះមកខាងក្រោម តែមុននឹងធ្លាក់ចុះមកត្រូវមានផ្ទាំងកៅស៊ូ ឬអ្វីក៏បានដែលអាច ការពារទឹកបានធ្វើជាពិតាន ដើម្បីការពារមិនឱ្យផ្សែងចំហាយទឹក ដែលបាញ់ចុះមកប៉ះខ្ទប់នឹងដុំផ្សិតនិងផ្កាផ្សិតពេក

បើប្រើទុយយោបាញ់ទឹកឱ្យជាលម្អងទឹក គឺយើងត្រូវឈរបាញ់ បង្ហើរ និងធ្វើយ៉ាងណាកុំឱ្យលម្អងទឹកត្រូវផ្កាផ្សិតខ្លាំងពេក (មិនឱ្យ ត្រូវផ្កាផ្សិតក៏បាន) និងមិនឱ្យត្រូវមុខកញ្ចប់ផ្សិត

សូមបញ្ជាក់ម្ដងទៀត ផ្សិតវាស្រូបសំណើមពីអាកាស ផ្សិតមិន ត្រូវការទឹកចូលមុខកញ្ចប់ទេ តែអ្វីដែលអាចបន្ថែមសំណើមក្នុង អាកាសក៏គឺទឹក ត្រូវស្រោចឱ្យត្រូវវិធីអាចជួយជម្រុញឱ្យឆាប់ ចេញផ្កាផ្សិត និងរឿងមេរោគក្នុងកញ្ចប់ផ្សិត តែបើបាញ់អាហារ បំប៉នត្រូវបាញ់មុខកញ្ចប់ផ្សិតជាលម្អង ផ្សែងចំហាយទឹក
 

Saturday, July 6, 2013

ផ្សិតអំបោះ



ការបណ្ដុះផ្សិតអំបោះ


1. ការត្រៀមរោង ប្រើរយៈពេលប្រហែល 1 សប្ដាហ៍

ធ្វើការសម្អាតរោងបើកឱ្យស្រឡះ  ដើម្បីឱ្យផ្ទៃរោងស្ងួត បាញ់នៅខាង ក្នុងរោងនិងជុំវិញផ្នែកខាងក្រៅ ដោយសារធាតុធម្មជាតិបណ្ដេញសត្វ ល្អិត និងការពារមេរោគដូចជា ផលិតផលបណ្ដេញសត្វល្អិតតាមបែប ធម្មជាតិ ថៃកឺរ៍ហឺប និង អតិសុខុមប្រាណ ប៊ីអែស (កំចាត់មេរោគផ្សិត) អឹមធី (កំចាត់ ស្រមើល) ប៊ីធី (កំចាត់ដង្កូវ)





2. ការយកកញ្ចប់ផ្សិតទៅដាក់ក្នុងរោងដើម្បីបណ្ដុះ

 ជ្រើសរើសកញ្ចប់ផ្សិតដែលមានស្ព័រដើរពេញថង់ឬជិតពេញ មិនមាន កញ្ចប់ដែលមានមេរោគលាយឡំ ចាត់ចែងរៀបចំពន្យួរឬតម្រៀបតាម តម្រូវការ ក្នុងកម្ពស់កញ្ចប់ផ្សិតចន្លោះ 12-15 កញ្ចប់ បើរៀបកញ្ចប់ផ្សិត ខ្ពស់ហួសពេក អាចធ្វើឱ្យរោងមានសភាពងងឹតជ្រុល ខ្យល់ចេញចូល មិនសូវបានល្អ ងាយនឹងធ្វើឱ្យមានការសន្សំមេរោគផ្សិតបាន (មេរោគ ផ្សិតដណ្ដើមស៊ីអាហារក្នុងកញ្ចប់ផ្សិត ធ្វើឱ្យកញ្ចប់ផ្សិតឆាប់ខ្មៅរលួយ លឿនជាងធម្មតា)




3. ការបើកមុខ

ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបេះផ្កាផ្សិត គួរបេះក្រដាសនៅមុខ កញ្ចប់និងឆ្កឹះគ្រាប់ស្រូវចេញឱ្យឃើញអាចម៍រណារ តែមិនចាំបាច់ឱ្យ ជ្រៅពេកនោះទេ (គ្រាប់ស្រូវនៅមានសល់ខ្លះក៏មិនថ្វីដែរតែកុំច្រើនពេក) សើៗបានហើយ ដោយចុងស្លាបព្រាបាយ គួរធ្វើការបាញ់មុខកញ្ចប់ ផ្សិតផង ដោយទឹកប៊ីអែសដើម្បីការពារមេរោគពណ៌ខៀវខ្មៅ និងជួយ ពញ្ញាក់ឱ្យចេញផ្កាផ្សិត



4.វិធីផ្ដល់សំណើមក្នុងរោង

ការស្រោចទឹកផ្ដល់សំណើមក្នុងរោង ត្រូវស្រោចក្នុងរោងឱ្យមាន សំណើមទាល់តែមានអារម្មណ៍ថាត្រជាក់ស្រួល មិនស្អុះស្អាប់ ប្រយ័ត្ន កុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិតដល់ថ្នាក់ដក់ បើមានទឹកដក់នៅនឹងមុខ កញ្ចប់ត្រូវយកកាំបិតវះមុខឱ្យទឹកចេញ នៅបរិវេណផ្នែកខាងក្រោមថង់ ដើម្បីឱ្យទឹកហូរចេញ វិធីការស្រោចទឹកបើប្រើទុយយោ ត្រូវបាញ់ឡើង ទៅខាងលើហើយឱ្យទឹកធ្លាក់ចុះមកត្រូវកញ្ចប់ផ្សិត ឬប្រើក្បាលសាច ដោយដាក់តាំងក្បាលសាចទៅខាងលើ ក៏អាចជួយការពារទឹកមិនឱ្យ ចូលក្នុងកញ្ចប់ផ្សិតបានដែរ ប្រហែល 4-7 ថ្ងៃ សរសៃស្ព័រផ្សិតរួមខ្លួន គ្នាកជាពន្លកផ្កាផ្សិតចេញមក


5.ការបេះផ្កាផ្សិត


ពេលផ្សិតចេញផ្កានិងរីកដល់កម្រិតដែលចង់បានហើយ ត្រូវបេះផ្កាផ្សិត ដោយចាប់ត្រង់គល់ផ្សិតទាំងគុម្ព រង្គាកឆ្វេងស្ដាំលើក្រោម ហើយទាញ ចេញពីកញ្ចប់ផ្សិត បើគល់ផ្សិតមិនដាច់មកអស់ ជាប់នៅមុខផ្សិតនោះ ត្រូវឆ្កឹះចេញឱ្យស្អាត ដើម្បីការពារការស្អុយរលួយ ជាមូលហេតុធ្វើឱ្យ កើតមានដង្កូវពីការទម្លាក់ពងនៃសត្វល្អិតបាន ការមើលលក្ខណៈផ្កាផ្សិត ដែលគួរបេះ គឺផ្កាផ្សិតមិនចាស់ឬខ្ចីហួសពេក មើលត្រង់គែមផ្កាផ្សិតនៅ មានរាងក្រឡុបទៅខាងក្រោម គឺជាផ្សិតដែលគួរដល់ការបេះ បើគែម សន្លឹកផ្សិតងឡើងលើបានន័យថាចាស់ជ្រុល ផ្កាផ្សិតដែលចាស់ខ្លាំងនិង បញ្ចេញស្ព័រជាម្សៅព៌ណសនៅខាងក្រោមផ្កាផ្សិត ត្រូវឆាប់បេះចេញ ព្រោះស្ព័រជាទីទាក់ទាញឱ្យសត្វល្អិតចូលមកក្នុងរោង

 
6.ការថែរក្សា 

ត្រូវថែរក្សារោងឱ្យមានសំណើមជានិច្ច សំណើមដែលស័ក្ដិសមគឺ 80% និងសីតុណ្ហភាព 25-28 អង្សាសេ ធ្វើការសម្អាតក្នុងរោងនិងបរិវេណ ជុំវិញរោងជានិច្ចកាល សំណល់ផ្សិតដែលធ្លាក់ចុះមកក្រោម បើទុក ចោលធ្វើឱ្យស្អុយរលួយនិងមានសត្វល្អិតបាន អាចឧស្សាហ៍បាញ់ ស្រោចដោយទឹក ប៊ីអែស ដើម្បីការពារមេរោគខៀវខ្មៅ  បាញ់ស្រោច ដោយទឹកអឹមធី ដើម្បីការពារពពួកស្រមើល