ការបណ្ដុះផ្សិតអំបោះ
1. ការត្រៀមរោង ប្រើរយៈពេលប្រហែល 1 សប្ដាហ៍
ធ្វើការសម្អាតរោងបើកឱ្យស្រឡះ ដើម្បីឱ្យផ្ទៃរោងស្ងួត បាញ់នៅខាង ក្នុងរោងនិងជុំវិញផ្នែកខាងក្រៅ ដោយសារធាតុធម្មជាតិបណ្ដេញសត្វ ល្អិត និងការពារមេរោគដូចជា ផលិតផលបណ្ដេញសត្វល្អិតតាមបែប ធម្មជាតិ ថៃកឺរ៍ហឺប និង អតិសុខុមប្រាណ ប៊ីអែស (កំចាត់មេរោគផ្សិត) អឹមធី (កំចាត់ ស្រមើល) ប៊ីធី (កំចាត់ដង្កូវ)
2. ការយកកញ្ចប់ផ្សិតទៅដាក់ក្នុងរោងដើម្បីបណ្ដុះ
3. ការបើកមុខ
ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបេះផ្កាផ្សិត គួរបេះក្រដាសនៅមុខ កញ្ចប់និងឆ្កឹះគ្រាប់ស្រូវចេញឱ្យឃើញអាចម៍រណារ តែមិនចាំបាច់ឱ្យ ជ្រៅពេកនោះទេ (គ្រាប់ស្រូវនៅមានសល់ខ្លះក៏មិនថ្វីដែរតែកុំច្រើនពេក) សើៗបានហើយ ដោយចុងស្លាបព្រាបាយ គួរធ្វើការបាញ់មុខកញ្ចប់ ផ្សិតផង ដោយទឹកប៊ីអែសដើម្បីការពារមេរោគពណ៌ខៀវខ្មៅ និងជួយ ពញ្ញាក់ឱ្យចេញផ្កាផ្សិត
4.វិធីផ្ដល់សំណើមក្នុងរោង
ការស្រោចទឹកផ្ដល់សំណើមក្នុងរោង ត្រូវស្រោចក្នុងរោងឱ្យមាន សំណើមទាល់តែមានអារម្មណ៍ថាត្រជាក់ស្រួល មិនស្អុះស្អាប់ ប្រយ័ត្ន កុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិតដល់ថ្នាក់ដក់ បើមានទឹកដក់នៅនឹងមុខ កញ្ចប់ត្រូវយកកាំបិតវះមុខឱ្យទឹកចេញ នៅបរិវេណផ្នែកខាងក្រោមថង់ ដើម្បីឱ្យទឹកហូរចេញ វិធីការស្រោចទឹកបើប្រើទុយយោ ត្រូវបាញ់ឡើង ទៅខាងលើហើយឱ្យទឹកធ្លាក់ចុះមកត្រូវកញ្ចប់ផ្សិត ឬប្រើក្បាលសាច ដោយដាក់តាំងក្បាលសាចទៅខាងលើ ក៏អាចជួយការពារទឹកមិនឱ្យ ចូលក្នុងកញ្ចប់ផ្សិតបានដែរ ប្រហែល 4-7 ថ្ងៃ សរសៃស្ព័រផ្សិតរួមខ្លួន គ្នាកជាពន្លកផ្កាផ្សិតចេញមក
5.ការបេះផ្កាផ្សិត
ពេលផ្សិតចេញផ្កានិងរីកដល់កម្រិតដែលចង់បានហើយ ត្រូវបេះផ្កាផ្សិត ដោយចាប់ត្រង់គល់ផ្សិតទាំងគុម្ព រង្គាកឆ្វេងស្ដាំលើក្រោម ហើយទាញ ចេញពីកញ្ចប់ផ្សិត បើគល់ផ្សិតមិនដាច់មកអស់ ជាប់នៅមុខផ្សិតនោះ ត្រូវឆ្កឹះចេញឱ្យស្អាត
ដើម្បីការពារការស្អុយរលួយ ជាមូលហេតុធ្វើឱ្យ កើតមានដង្កូវពីការទម្លាក់ពងនៃសត្វល្អិតបាន ការមើលលក្ខណៈផ្កាផ្សិត ដែលគួរបេះ គឺផ្កាផ្សិតមិនចាស់ឬខ្ចីហួសពេក មើលត្រង់គែមផ្កាផ្សិតនៅ មានរាងក្រឡុបទៅខាងក្រោម
គឺជាផ្សិតដែលគួរដល់ការបេះ បើគែម សន្លឹកផ្សិតងឡើងលើបានន័យថាចាស់ជ្រុល ផ្កាផ្សិតដែលចាស់ខ្លាំងនិង បញ្ចេញស្ព័រជាម្សៅព៌ណសនៅខាងក្រោមផ្កាផ្សិត ត្រូវឆាប់បេះចេញ ព្រោះស្ព័រជាទីទាក់ទាញឱ្យសត្វល្អិតចូលមកក្នុងរោង
6.ការថែរក្សា
ត្រូវថែរក្សារោងឱ្យមានសំណើមជានិច្ច សំណើមដែលស័ក្ដិសមគឺ
80% និងសីតុណ្ហភាព 25-28 អង្សាសេ
ធ្វើការសម្អាតក្នុងរោងនិងបរិវេណ ជុំវិញរោងជានិច្ចកាល សំណល់ផ្សិតដែលធ្លាក់ចុះមកក្រោម បើទុក ចោលធ្វើឱ្យស្អុយរលួយនិងមានសត្វល្អិតបាន អាចឧស្សាហ៍បាញ់ ស្រោចដោយទឹក ប៊ីអែស ដើម្បីការពារមេរោគខៀវខ្មៅ បាញ់ស្រោច ដោយទឹកអឹមធី ដើម្បីការពារពពួកស្រមើល
No comments:
Post a Comment