កសិកម្ម គ្មានជាតិពុល
Sunday, April 21, 2019
Tuesday, April 9, 2019
Friday, October 11, 2013
ការធ្វើវាក់សាំងផ្សិត
ការធ្វើវាក់សាំងដើម្បីការពារនិងគ្រប់គ្រងរោគរាតត្បាតដ៏សំខាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់មកអនុវត្តប្រើក្នុងកសិដ្ឋានផ្សិតនៅក្នុងឱកាសនេះផងដែរ
ខ្ញុំសូមអនុញ្ញាតនាំយកអត្ថបទការធ្វើវាក់សាំងក្នុងកសិដ្ឋានមាន់
ឆ្ពោះមកកាន់កសិដ្ឋានផ្សិត ដើម្បីនាំ មកធ្វើគោលគំនិត ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍ទិន្នផលផ្សិតរបស់កសិករ មាន់កសិកម្មក្នុងបច្ចុប្បន្នដែលចិញ្ចឹមក្នុងប្រព័ន្ធបិទ
ក៏ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរោគរាតត្បាតដ៏សំខាន់ ដូចជា រោគ ញ៉ូវកាស ក្រសួងកសិកម្មបានកំណត់ពីរឿងស្តង់ដារកសិដ្ឋានដើម្បីឱ្យកសិដ្ឋាននាំយកទៅអនុវត្តដូចជា
សុខាភិបាលកសិដ្ឋាន ប្រព័ន្ធការគ្រប់គ្រង សុវត្ថិភាពខាងជីវសាស្ត្រ បុគ្គលចូល-ចេញកសិដ្ឋាន
ត្រូវមានការឆ្លងកាត់គ្រឿងបាញ់សម្លាប់មេរោគ និង ងូតទឹកមុនចូលកសិដ្ឋាន រីឯយានយន្ដដែលចេញចូលក៏ត្រូវតែបាញ់ថ្នាំសម្លាប់មេរោគរាល់លើកដែរ
វត្ថុឧបករណ៍ដែលនឹងនាំ ចូលមកក្នុងកសិដ្ឋានត្រូវឆ្លងកាត់ទូយូវី ដូចជា ទូរស័ព្ទ ម៉ាស៊ីនថតរូប
ឧបករណ៍ផ្សេងៗ ហៅបានថា មនុស្ស សត្វ វត្ថុឧបករណ៍ យានយន្ដ ត្រូវមានការគ្រប់គ្រងការចេញចូលទាំងអស់កូនមាន់ដែលបញ្ជូនមកពីរោងភ្ញាស់ដើម្បីនាំយកមកចិញ្ចឹមនៅឯកសិដ្ឋាន
ក្នុងដំណាក់កាលទាក់ទងនឹងការធ្វើវាក់សាំងដើម្បីឱ្យ មាន់មានសាងប្រព័ន្ធភាពស៊ាំបានល្អ
ដើម្បីការពាររោគរាតត្បាតដ៏សំខាន់ ក៏ដូចជាមាន់ដែលចេញមកពីទូថ្ងៃដំបូង ខាងរោង ភ្ញាស់បានចាប់ចាក់វាក់សាំងការពាររោគ
ដូចជា ញូវកាស ពេលធ្វើដំណើរទៅដល់កសិដ្ឋានៗក៏នឹងឱ្យវិតាមីនខ្លះ ដើម្បីកាត់ បន្ថយភាពតានតឹង
ហើយមាន់អាយុបាន 7 ថ្ងៃ ក៏នឹងធ្វើវាក់សាំង ND ជុំដំបូង និងមាន់អាយុបានប្រហែល 14 ថ្ងៃ
ក៏នឹងធ្វើវាក់ សាំង IBD និងចុងក្រោយមាន់អាយុបានប្រហែល 20 ថ្ងៃ នឹងធ្វើវាក់សាំង ND ជុំចុងក្រោយ អាចឃើញបានថា ខាងកសិដ្ឋាន
ក៏ហាក់ដូចជាផ្ដល់ភាពសំខាន់ទៅនឹងវាក់សាំងនេះណាស់ដែរ ទោះបីជាអ្នកលក់វាក់សាំងតម្លើងថ្លៃវាក់សាំងយ៉ាងណាក្ដី
ទាំង នេះក៏ដើម្បីតែការពារនូវហានិភ័យដែលនឹងតាមមក ព្រោះថាបើមាន់ឈឺកើតរោគញូវកាស ហានិភ័យពិតជាមហាសាល
មាន់ងាប់ច្រើន ហាមជញ្ជូនចេញក្រៅកសិដ្ឋាន ត្រូវកប់ចោលតែម៉្យាងប៉ុណ្ណោះ រឿងរ៉ាវដែលបានពោលមកទាំងអស់នេះ រូបខ្ញុំផ្ទាល់ក៏បានធ្លាប់មានបទពិសោធន៍មកដែរ
ហើយខ្ញុំក៏បានមកអង្គុយគិតឡើងវិញ ថា មាន់កសិកម្ម (មាន់សាច់) និងផ្សិតកញ្ចប់មានប្រភពស្រដៀងៗនឹងគ្នា
ដោយស្ថិតត្រង់ថាមាន់កសិកម្មក៏មានការជ្រើសរើស ពូជបង្កាត់ពូជមកតាំងពីជំនាន់តាយាយ (មាន់ព្រៃ)
ដើម្បីជ្រើសរើសឱ្យបានពូជតាមតម្រូវការហើយនាំយកមកចិញ្ចឹមក្នុងទី កន្លែងចម្លងបែបឱ្យប្រហាក់ប្រហែលនឹងកន្លែងដែលគេចូលចិត្ត
ត្រូវមានបច្ច័យដ៏សមស្រប ដូចជា សីតុណ្ហភាព សំណើម អាកាសធាតុ អាហារ កន្លែងទ្រនាប់សម្រាប់ដេក
ជាដើម មាន់កសិកម្មចិញ្ចឹមត្រឹម 40 ថ្ងៃ បានទម្ងន់ប្រហែល
2.5 គីឡូក្រាម មាន់នៅក្នុងទ្រុងមានតួនាទីស៊ីនិងដេកហើយស៊ី ភាពផុយស្រួយ ទន់ខ្សោយ តានតឹងងាយមិនបាច់និយាយឡើយ
បើប្រៀបធៀប ទៅនឹងមាន់ស្រុក ដូច្នោះម្ចាស់កសិដ្ឋានទើបត្រូវផ្ដល់ភាពសំខាន់ តាំងពីកូនមាន់រហូតមាន់អាចចាប់លក់បាន
កសិដ្ឋានផ្សិតក៏ដូចគ្នាដែរ ពូជដែលនាំយកមកបណ្ដុះសព្វថ្ងៃនេះ
ក៏ជ្រើសរើសតាំងពីផ្សិតព្រៃ ផ្សិតធម្មជាតិ នាំមកបណ្ដុះក្នុងទី កន្លែងចម្លងបែប ឱ្យប្រហាក់ប្រហែលទៅនឹងស្ថានភាពដែលផ្សិតធ្លាប់ដុះ
ដូចជា អាហារក្នុងកញ្ចប់ផ្សិត សីតុណ្ហភាព សំណើម អាកាសធាតុ ដែលសមស្រប ដើម្បីឱ្យផ្សិតចេញផ្កាតាមតម្រូវការ
រឿងមួយដែលចង់ឱ្យខាងកសិដ្ឋានផ្សិតផ្ដល់ភាពសំខាន់ យ៉ាងក្រៃលែងគឺ ការសាងប្រព័ន្ធភាពស៊ាំការពារមេរោគឱ្យដល់ផ្សិតដូចកសិដ្ឋានមាន់ដែរ
ដូចដែលអ្នកបណ្ដុះផ្សិតជាច្រើនរូប ធ្លាប់បានជ្រាបមកហើយថា មេរោគផ្សិតដ៏សំខាន់គឺ មេរោគផ្សិតពណ៌ខៀវ
ដូច្នោះបើការពារតាំងពីដំបូងគឺពិតជារឿងដ៏ល្អមួយ អ្វីដែលខ្ញុំចង់ណែនាំនោះក៏គឺ លោកអ្នកប្រហែលជាធ្លាប់បានឮពីអតិសុខុមប្រាណ
Bacillus Subtilis (BS) អាចការពារ មេរោគផ្សិតពណ៌ខៀវ និងរោគដំណាំផ្សេងៗទៀតបានល្អ ដូច្នោះយើងក៏គួរចាត់ចែងធ្វើប្រូក្រាមឬធ្វើកាលវិភាគ
ធ្វើវាក់សាំងឱ្យដល់កញ្ចប់ផ្សិតឱ្យដូចទៅនឹងកសិដ្ឋានមាន់កសិកម្ម គេធ្វើដូចតទៅនេះ កំឡុងពេលសម្រាកកញ្ចប់ផ្សិត
(បន្ទុំ) ឱ្យស្ព័រផ្សិតដើរ បំបែកប៊ីអែស បើកមាត់កញ្ចប់ផ្សិតហើយបាញ់នៅនឹងមុខកញ្ចប់ផ្សិត
(បាញ់ជា ផ្សែងទឹកស្រាលៗ) កញ្ចប់ផ្សិតធ្វើដំណើរទៅដល់កសិដ្ឋានៈ-
ថ្ងៃដំបូង បំបែកប៊ីអែស បាញ់មុខកញ្ចប់ផ្សិត (បាញ់ជាផ្សែងទឹកស្រាលៗ)
រួមទាំងបាញ់ប៊ីអែសតាមជញ្ជាំង សសរ ធ្នើរដាក់កញ្ចប់ផ្សិត ឬកន្លែងព្យួរ និង កន្លែងផ្សេងៗទៀតឱ្យសព្វផ្ទៃរោង
ដើម្បីជាការគ្រប់គ្រងការពារមេរោគមិនឱ្យចូលមករាតត្បាត
គ្រប់ 7 ថ្ងៃ បំបែកប៊ីអែស បាញ់សព្វផ្ទៃរោង តាមសសរ ជញ្ជាំងរោង
និងជុំវិញរោង ដើម្បីជាការគ្រប់គ្រងការពារមេរោគមិនឱ្យចូល មករាតត្បាត
គ្រប់ 14 ថ្ងៃ បំបែកប៊ីអែស (ការពារកម្ចាត់មេរោគ) ប៊ីធី
(កម្ចាត់ដង្កូវផ្សេងៗ ដង្កូវមមុងជាដើម) អឹមធី (កម្ចាត់ស្រមើលពងត្រី) ហើយ លាយបញ្ចូលគ្នាបាញ់ជាលម្អងផ្សែងនៅមុខកញ្ចប់ផ្សិត
តាមសសរ ជញ្ជាំង ផ្ទៃដី ធ្នើរតម្រៀបឬកន្លែងព្យួរកញ្ចប់ ជុំវិញរោង ដើម្បី ការពារដង្កូវមមុង
ស្រមើល ដែលចូលចិត្តមកស៊ីសរសៃផ្សិតធ្វើឱ្យសរសៃផ្សិតមិនដើរ
បន្ទាប់ពីនេះរៀងរាល់ 7 ថ្ងៃ គួរបាញ់ប៊ីអែស (BS) ប៊ីធី (BT) និងអឹមធី
(MT) មូលហេតុក៏ដើម្បី ពេលបណ្ដុះយូរៗទៅនឹងកើតមាន របស់ផ្អាប់ផ្អូមរលួយផ្សេងៗ កាកសំណល់ផ្សិតដែលជ្រុះទៅ
របស់របរដែលនាំចូលមកក្នុងរោងជាប្រភពចម្លងរោគ និងអាចនាំមកកាន់ កន្លែងសន្សំមេរោគនិងសត្វល្អិត
ដូច្នោះ ការធ្វើអនាម័យកសិដ្ឋានផ្សិតនៅតែជារឿងដែលអ្នកបណ្ដុះគ្រប់រូបគួរផ្ដល់ភាពសំខាន់យ៉ាងក្រៃ
លែង និងយកមកអនុវត្តប្រើចំពោះកសិដ្ឋានផ្សិត ចំណុចដែលសំខាន់ ដើម្បីកាត់បន្ថយភាពប្រថុយប្រថានចំពោះការកើតមេរោគផ្សិត
ពណ៌ខៀវ ជាដើម ។ល។
សាកសួរពត៌មានបន្ថែមបាននៅ
Tel: 016961179,0888961179, 095881179
Sunday, August 18, 2013
ការថែរក្សាកញ្ចប់ផ្សិតអំបោះ
ការថែរក្សាកញ្ចប់ផ្សិតអំបោះ
ចន្ថាចម្ការផ្សិត
- មានលក់ឧបករណ៍បណ្ដុះផ្សិត
មេផ្សិត កញ្ចប់ផ្សិត ថង់ អាចម៍រណារ និងស្នូលពោតកិន
- មានលក់ថ្នាំការពារកម្ចាត់សត្រូវផ្សិតតាមបែបធម្មជាតិ
- អាសយដ្ឋាន:ផ្លូវលេខ៥១៥,ភូមិជ្រៃកោង,សង្កាត់ស្លាកែត,ក្រុង-ខេត្តបាត់ដំបង
- ទូរស័ព្ទ:0888961179,0888080579,095881179,0536366779
- E-mail: chantha961179@gmail.com,
- https://www.facebook.com/chantha.mushroomfarm www.chanthamushroom-farm.blogspot.com
- E-mail: chantha961179@gmail.com,
- https://www.facebook.com/chantha.mushroomfarm www.chanthamushroom-farm.blogspot.com
- -
រោង អាចការពារកម្ដៅថ្ងៃនិងភ្លៀងបាន
ខ្យល់អាកាសចេញចូលបានល្អ គួររក្សាសីតុណ្ហភាព ឱ្យនៅក្នុងចន្លោះ 25-32 អង្សាសេ ដែលជាសីតុណ្ហភាពសមស្រប
ចំពោះការចម្រើន លូតលាស់របស់ផ្សិតអំបោះ
- - ការបណ្ដុះ ពេលស្ព័រផ្សិតដើរពេញថង់ហើយ
គួរបកក្រដាសនៅមាត់កញ្ចប់ផ្សិតចេញហើយ ឆ្កឹះស្រូវដែលមាននៅមុខកញ្ចប់ចេញល្មមអាចឃើញស្ព័រផ្សិត
(ដើម្បីកុំឱ្យផ្សិតពិបាកក្នុងការ ចេញផ្កាផ្សិត) តែកុំឆ្កឹះហួសហេតុពេកក៏អាចធ្វើឱ្យដុំផ្សិតខូចផងដែរ
តម្រៀបដុំកញ្ចប់ផ្សិត (ផ្ដេក) ឬពន្យួរ ហើយធ្វើការស្រោចទឹកផ្សិតនិងក្នុង រោងផ្សិតរាល់ព្រឹក-ល្ងាច
(អាស្រ័យទៅ លើអាកាសធាតុផងដែរ ពិនិត្យមើលបើគែមស្លឹកផ្សិតក្រៀមមានពណ៌ក្រម៉ៅ មានន័យថាផ្សិត
ស្ងួត បើនៅក្នុងរដូវប្រាំង អាចស្រោចទឹកក្នុង 1 ថ្ងៃ ទៅ 5-6 ដងឯណោះ) បើថ្ងៃណាមេឃ ស្រទំឬធ្លាក់ភ្លៀងវិញអាចថាមិនចាំបាច់ស្រោចក៏បាន
រយៈពេល 5-10 ផ្សិតក៏នឹងចេញផ្កា ផ្សិតមក
- - ការឱ្យទឹក ពេលផ្សិតចាប់ផ្ដើមចេញផ្កា
(ពន្លក) ត្រូវស្រោចទឹកឱ្យត្រូវផ្កាផ្សិតនិង ដុំកញ្ចប់ផ្សិត តែគួរប្រយ័ត្នប្រយែងកុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិត
ព្រោះថាអាចធ្វើឱ្យ កញ្ចប់ផ្សិតរលួយបាន ធ្វើការស្រាចទឹករាល់ព្រឹក ថ្ងៃ ល្ងាច (អាស្រ័យទៅលើ
អាកាសធាតុផងដែរ) រាល់ថ្ងៃ
- - ការបេះផ្កាផ្សិត ពេលផ្សិតចាប់ផ្ដើមដុះពន្លកចេញមកហើយ
ប្រើរយៈពេល 2-3 ថ្ងៃ ទើបអាច បេះផ្កាផ្សិតបាន ដោយវិធីការប្រើដៃចាប់គល់ផ្សិតហើយរង្គៀកឆ្វេងស្ដាំលើក្រោម
ហើយ ទាញបេះទាំងគុម្ព និងធ្វើការសម្អាតមុខកញ្ចប់ផ្សិតដោយប្រើចុងស្លាបព្រាបាយ (ស្លាបព្រាខ្លី
ឧ. ស្លាបព្រាថែម Free ក្នុងប៊ីចេង អាជីណូម៉ូតុ) ឆ្កឹះគល់ផ្សិតដែលនៅជាប់មុខកញ្ចប់ផ្សិត
ចេញឱ្យអស់
សង្កេត ឆ្កឹះតែគល់ ចំណុចខ្លះមិនមែនជាគល់ផ្សិតទេ (គល់ផ្សិតបើទុកយូរទៅ
ធ្វើឱ្យរលួយ ធ្វើឱ្យមុខផ្សិតខូច មិនចេញជាផ្សិតមកទៀតក្នុងពេលក្រោយ) បេះផ្សិតហើយ ប្រហែលជា
7-15 ផ្សិតនឹងចាប់ផ្ដើមចេញផ្កាមកម្ដងទៀត ហើយអាចបេះបានទៀត វិធីថែ រក្សាដូចមុន (ជួនកាលមុខផ្សិតអាចស្ងួតក្រៀម
អាចបាញ់ទឹកបង្ហើរជាផ្សែងទឹកនៅមុខដុំផ្សិត បាន តែកុំសើមជ្រុលពេក) ផ្សិតអំបោះមានអាយុក្ខ័យ
3-6 ខែ ទិន្នផលក្នុង 1 កញ្ចប់ប្រហែល 0.5-1 គីឡូតិ៍ (ក៏អាស្រ័យទៅលើការថែរក្សាផងដែរ)
Friday, August 2, 2013
ដំណាក់កាល ការបណ្ដុះផ្សិតអំបោះ
ដំណាក់កាល ការបណ្ដុះផ្សិតអំបោះ
ចន្ថាចម្ការផ្សិត
- មានលក់ឧបករណ៍បណ្ដុះផ្សិត មេផ្សិត កញ្ចប់ផ្សិត ថង់ អាចម៍រណារ និងស្នូលពោតកិន
- មានលក់ថ្នាំការពារកម្ចាត់សត្រូវផ្សិតតាមបែបធម្មជាតិ
- អាសយដ្ឋាន:ផ្លូវលេខ៥១៥,ភូមិជ្រៃកោង,សង្កាត់ស្លាកែត,ក្រុង-ខេត្តបាត់ដំបង
- ទូរស័ព្ទ:0888961179,0888080579,095881179,0536366779
- E-mail: chantha961179@gmail.com,
- www.facebook.com/chantha.mao.35 www.chanthamushroom-farm.blogspot.com
- E-mail: chantha961179@gmail.com,
- www.facebook.com/chantha.mao.35 www.chanthamushroom-farm.blogspot.com
ដំណាក់កាល ការបណ្ដុះផ្សិតអំបោះ
ការបណ្ដុះផ្សិតអំបោះមានប្រព័ន្ធការផលិតដែលអាចបែងចែកបាន
យ៉ាងច្បាស់ចេញជា ៤ ដំណាក់កាលគឺ
១. ការផលិតមេសារាយ
២. ការធ្វើមេស្រូវ
៣. ការផលិតមេថង់ឬដុំកញ្ចប់ផ្សិត និង
៤. ការបណ្ដុះផ្សិតអំបោះឲ្យចេញជាផ្កាផ្សិត
ការចុះដើមទុនច្រើនក្នុងការទិញឧបករណ៍សម្រាប់ធ្វើផ្សិត គឺមានតម្រូវការជាចាំបាច់ណាស់ ក្នុងការប្រើប្រាស់ឧបករណ៍ច្រើនក្នុងដំណាក់កាលទី
១-៣ រីឯដំណាក់កាលទី ៤ ក្នុងដំណាក់កាលនៃការផលិតផ្កាផ្សិត ទោះជាធ្វើទ្រង់ទ្រាយតូចធំប៉ុណ្ណាក៏បានមិនចាំបាច់
ចុះទុនច្រើនឡើយ ឬក៏អាចប្ដូរនិងកែច្នៃរោងផ្សេងៗដែលមានស្រាប់ហើយ
ឬទីកន្លែង ដែលនៅទំនេរយកមកប្រើបាន ហើយនៅក្នុងដំណាក់កាលនេះ អ្នកដែលត្រូវការបណ្ដុះ អាចធ្វើគ្រប់ដំណាក់កាលតែម្ដងក៏បាន ឬអាចធ្វើត្រឹមតែក្នុងដំណាក់កាលខ្លះដូចជា ធ្វើត្រឹមតែដុំកញ្ចប់ផ្សិត ដោយការនាំកញ្ចប់ផ្សិតដែលសម្រេចរូបហើយមកបណ្ដុះ ស្រោចទឹកឱ្យចេញជាផ្សិតតែម្ដងក៏បាន ហើយប្រព័ន្ធនៃការតាំងកសិដ្ឋាន បានទទួលការណែនាំ ឱ្យធ្វើជាដំណាក់កាលដូចតទៅនេះ
១. ចាប់ផ្តើមរៀនពីវិធីនៃការញ៉ាំផ្សិត យើងធ្វើអាជីវកម្មផ្សិតត្រូវចេះពូកែញ៉ាំផ្សិត ត្រូវចេះ ចម្អិនអាហារពីផ្សិតច្រើនប្រភេទ ធ្វើឱ្យឆ្ងាញ់ទៀតផង អាចណែនាំអ្នកដែលទិញផ្សិតទៅ ចម្អិនបានដោយខ្លួនឯងបានយ៉ាងមានទំនុកចិត្ត ដូចនេះធ្វើឱ្យយើងត្រៀមព្រមក្នុងការលក់ផ្សិត
២. ផលិតផ្សិតលក់ ៩០ភាគរយនៃចម្ការផ្សិតដែលបានធ្វើគឺចាប់ផ្ដើមដោយវិធីនេះ គឺធ្វើរោងជាទ្រង់ទ្រាយធម្មតាដើម្បីបណ្ដុះយកផ្កាផ្សិត
ទិញកញ្ចប់ផ្សិតពីកសិដ្ឋានមកបណ្ដុះ
ដោយរកភាពជំនាញនឹងចំណេះដឹងជាបណ្ដើរៗរហូតដល់ស្ទាត់ជំនាញ ដំណាក់កាលនេះ
កុំទាន់អាលចុះទុនធ្វើកញ្ចប់ផ្សិតដោយខ្លួនឯង គួរទិញកញ្ចប់ផ្សិតពីកសិដ្ឋានមកបណ្ដុះលក់ល្អជាង ចាប់ផ្ដើមពីតូចតាចជាសន្សឹមៗ បណ្ដុះផ្សិតបានមកក៏នាំយកទៅលក់នៅឯផ្សារលក់ដោយខ្លួនឯង ឬបោះដុំឱ្យអ្នកលក់កណ្ដាលក៏បាន ពង្រីកទីផ្សារផ្សិតរបស់ខ្លួនជាលំដាប់ រហូតដល់មានទីផ្សារធំ និងមានស្ថេរភាពល្អហើយ ទើបគិតផលិតកញ្ចប់ផ្សិត តែបើទីផ្សារទៅមុខមិនរួចហើយបញ្ឈប់ត្រឹមនោះ
ក៏មិនសូវខាតបង់ច្រើនដែរ
៣. ផលិតកញ្ចប់ផ្សិត បើទីផ្សារទទួលទិញផ្សិតនិងកញ្ចប់ផ្សិតច្រើនគួរសម
ទើបចាប់ផ្ដើមតាំងជំហរផលិតកញ្ចប់ផ្សិតបាន តែបើគិតគូរថាទិញកញ្ចប់ផ្សិតថោកជាងផលិតខ្លួនឯងក៏មិនគួរធ្វើដែរ គួរទៅមើលតាមកសិដ្ឋានផលិតផ្សិតផ្សេងៗឱ្យបានច្រើន ហើយមកវិភាគថា
ឧបករណ៍សម្ភារៈនិងវិធីសាស្រ្ដបែបណាប្រសើរបំផុត ត្រៀមចាត់ចែងរកអ្នកមើលការ
ខុសត្រូវក្នុងកសិដ្ឋានយកទៅអនុវត្តឱ្យមានបទពិសោធន៍ ឬទាក់ទងជួលអ្នកជំនាញការ
ក្នុងកសិដ្ឋានចាស់មកធ្វើកសិដ្ឋានថ្មី ក្នុងដំណាក់កាលនេះក៏គួរទិញមេផ្សិតស្រូវដែរ
មិនគួរចាប់ផ្ដើមធ្វើដោយខ្លួនឯងឡើយ ការចុះទុនខ្នាតតូចគួរប្រើធុងសាំង 200 លីត្រ យកមកចំហុយកញ្ចប់ផ្សិត
បើកិច្ចកម្មនេះមានដំណើរការរលូនល្អ អាចប្រើធុងសាំងចំនួន ច្រើនដើម្បីចំហុយ
ឬធ្វើជាឆ្នាំងចំហុយធំមួយក៏បាន និងគួរផលិតមេផ្សិតស្រូវដោយខ្លួនឯង និងទិញមេសារាយយកមកកាត់បន្ដ
៤. ផលិតមេសារាយ និង មេស្រូវ ចាប់ផ្ដើមធ្វើពេលដែលកសិដ្ឋានមានទំហំធំ សម្រាប់រយៈពេល
1-2 ឆ្នាំ បើនៅមិនប្រាកដក្នុងចិត្តក្នុងការផលិតមេសារាយនិងមេស្រូវថាបានទទួលជោគជ័យ
ឬថាគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការផលិតមេសារាយមេស្រូវទេនោះ ក៏មិនគួរធ្វើដែរ
មានអ្នកធ្វើលក់ច្រើនស្រាប់ហើយ ទិញគេយកមកប្រើល្អជាង បើក្រៅពីកន្លែងទិញនៅឆ្ងាយហួសវិស័យ និងមានការពិបាកខ្លាំងក្នុងការទិញពិតមែន ហើយចាំបាច់ត្រូវប្រើប្រាស់ក្នុងចំនួនច្រើនទើបសមគួរដល់ការធ្វើ
Subscribe to:
Posts (Atom)