Sunday, August 18, 2013

ការថែរក្សាកញ្ចប់ផ្សិតអំបោះ

ការថែរក្សាកញ្ចប់ផ្សិតអំបោះ


ចន្ថាចម្ការផ្សិត  
- មានលក់ឧបករណ៍បណ្ដុះផ្សិត មេផ្សិត កញ្ចប់ផ្សិត ថង់ អាចម៍រណារ និងស្នូលពោតកិន
- មានលក់ថ្នាំការពារកម្ចាត់សត្រូវផ្សិតតាមបែបធម្មជាតិ
- អាសយដ្ឋាន:ផ្លូវលេខ៥១៥,ភូមិជ្រៃកោង,សង្កាត់ស្លាកែត,ក្រុង-ខេត្តបាត់ដំបង
- ទូរស័ព្ទ:0888961179,0888080579,095881179,0536366779  
- E-mail: chantha961179@gmail.com
https://www.facebook.com/chantha.mushroomfarm www.chanthamushroom-farm.blogspot.com

-    - រោង អាចការពារកម្ដៅថ្ងៃនិងភ្លៀងបាន ខ្យល់អាកាសចេញចូលបានល្អ គួររក្សាសីតុណ្ហភាព ឱ្យនៅក្នុងចន្លោះ 25-32 អង្សាសេ ដែលជាសីតុណ្ហភាពសមស្រប ចំពោះការចម្រើន លូតលាស់របស់ផ្សិតអំបោះ

- - ការបណ្ដុះ ពេលស្ព័រផ្សិតដើរពេញថង់ហើយ គួរបកក្រដាសនៅមាត់កញ្ចប់ផ្សិតចេញហើយ ឆ្កឹះស្រូវដែលមាននៅមុខកញ្ចប់ចេញល្មមអាចឃើញស្ព័រផ្សិត (ដើម្បីកុំឱ្យផ្សិតពិបាកក្នុងការ ចេញផ្កាផ្សិត) តែកុំឆ្កឹះហួសហេតុពេកក៏អាចធ្វើឱ្យដុំផ្សិតខូចផងដែរ តម្រៀបដុំកញ្ចប់ផ្សិត (ផ្ដេក) ឬពន្យួរ ហើយធ្វើការស្រោចទឹកផ្សិតនិងក្នុង រោងផ្សិតរាល់ព្រឹក-ល្ងាច (អាស្រ័យទៅ លើអាកាសធាតុផងដែរ ពិនិត្យមើលបើគែមស្លឹកផ្សិតក្រៀមមានពណ៌ក្រម៉ៅ មានន័យថាផ្សិត ស្ងួត បើនៅក្នុងរដូវប្រាំង អាចស្រោចទឹកក្នុង 1 ថ្ងៃ ទៅ 5-6 ដងឯណោះ) បើថ្ងៃណាមេឃ ស្រទំឬធ្លាក់ភ្លៀងវិញអាចថាមិនចាំបាច់ស្រោចក៏បាន រយៈពេល 5-10 ផ្សិតក៏នឹងចេញផ្កា ផ្សិតមក

-   - ការឱ្យទឹក ពេលផ្សិតចាប់ផ្ដើមចេញផ្កា (ពន្លក) ត្រូវស្រោចទឹកឱ្យត្រូវផ្កាផ្សិតនិង ដុំកញ្ចប់ផ្សិត តែគួរប្រយ័ត្នប្រយែងកុំឱ្យទឹកចូលក្នុងកញ្ចប់ផ្សិត ព្រោះថាអាចធ្វើឱ្យ កញ្ចប់ផ្សិតរលួយបាន ធ្វើការស្រាចទឹករាល់ព្រឹក ថ្ងៃ ល្ងាច (អាស្រ័យទៅលើ អាកាសធាតុផងដែរ) រាល់ថ្ងៃ

-   - ការបេះផ្កាផ្សិត ពេលផ្សិតចាប់ផ្ដើមដុះពន្លកចេញមកហើយ ប្រើរយៈពេល 2-3 ថ្ងៃ ទើបអាច បេះផ្កាផ្សិតបាន ដោយវិធីការប្រើដៃចាប់គល់ផ្សិតហើយរង្គៀកឆ្វេងស្ដាំលើក្រោម ហើយ ទាញបេះទាំងគុម្ព និងធ្វើការសម្អាតមុខកញ្ចប់ផ្សិតដោយប្រើចុងស្លាបព្រាបាយ (ស្លាបព្រាខ្លី ឧ. ស្លាបព្រាថែម Free ក្នុងប៊ីចេង អាជីណូម៉ូតុ) ឆ្កឹះគល់ផ្សិតដែលនៅជាប់មុខកញ្ចប់ផ្សិត ចេញឱ្យអស់ 
   សង្កេត ឆ្កឹះតែគល់ ចំណុចខ្លះមិនមែនជាគល់ផ្សិតទេ (គល់ផ្សិតបើទុកយូរទៅ ធ្វើឱ្យរលួយ ធ្វើឱ្យមុខផ្សិតខូច មិនចេញជាផ្សិតមកទៀតក្នុងពេលក្រោយ) បេះផ្សិតហើយ ប្រហែលជា 7-15 ផ្សិតនឹងចាប់ផ្ដើមចេញផ្កាមកម្ដងទៀត ហើយអាចបេះបានទៀត វិធីថែ រក្សាដូចមុន (ជួនកាលមុខផ្សិតអាចស្ងួតក្រៀម អាចបាញ់ទឹកបង្ហើរជាផ្សែងទឹកនៅមុខដុំផ្សិត បាន តែកុំសើមជ្រុលពេក) ផ្សិតអំបោះមានអាយុក្ខ័យ 3-6 ខែ ទិន្នផលក្នុង 1 កញ្ចប់ប្រហែល 0.5-1 គីឡូតិ៍ (ក៏អាស្រ័យទៅលើការថែរក្សាផងដែរ)

No comments:

Post a Comment