Friday, August 2, 2013

ដំណាក់កាល ការបណ្ដុះផ្សិតអំបោះ

ដំណាក់កាល ការបណ្ដុះផ្សិតអំបោះ



ចន្ថាចម្ការផ្សិត  
- មានលក់ឧបករណ៍បណ្ដុះផ្សិត មេផ្សិត កញ្ចប់ផ្សិត ថង់ អាចម៍រណារ និងស្នូលពោតកិន
- មានលក់ថ្នាំការពារកម្ចាត់សត្រូវផ្សិតតាមបែបធម្មជាតិ
- អាសយដ្ឋាន:ផ្លូវលេខ៥១៥,ភូមិជ្រៃកោង,សង្កាត់ស្លាកែត,ក្រុង-ខេត្តបាត់ដំបង
- ទូរស័ព្ទ:0888961179,0888080579,095881179,0536366779  
- E-mail: chantha961179@gmail.com
- www.facebook.com/chantha.mao.35 www.chanthamushroom-farm.blogspot.com

ដំណាក់កាល ការបណ្ដុះផ្សិតអំបោះ
ការបណ្ដុះផ្សិតអំបោះមានប្រព័ន្ធការផលិតដែលអាចបែងចែកបាន យ៉ាងច្បាស់ចេញជា ដំណាក់កាលគឺ
. ការផលិតមេសារាយ
. ការធ្វើមេស្រូវ
. ការផលិតមេថង់ឬដុំកញ្ចប់ផ្សិត និង
. ការបណ្ដុះផ្សិតអំបោះឲ្យចេញជាផ្កាផ្សិត

ការចុះដើមទុនច្រើនក្នុងការទិញឧបករណ៍សម្រាប់ធ្វើផ្សិត គឺមានតម្រូវការជាចាំបាច់ណាស់ ក្នុងការប្រើប្រាស់ឧបករណ៍ច្រើនក្នុងដំណាក់កាលទី ១- រីឯដំណាក់កាលទី ក្នុងដំណាក់កាលនៃការផលិតផ្កាផ្សិត ទោះជាធ្វើទ្រង់ទ្រាយតូចធំប៉ុណ្ណាក៏បានមិនចាំបាច់ ចុះទុនច្រើនឡើយ ឬក៏អាចប្ដូរនិងកែច្នៃរោងផ្សេងៗដែលមានស្រាប់ហើយ ឬទីកន្លែង ដែលនៅទំនេរយកមកប្រើបាន ហើយនៅក្នុងដំណាក់កាលនេះ អ្នកដែលត្រូវការបណ្ដុះ អាចធ្វើគ្រប់ដំណាក់កាលតែម្ដងក៏បាន ឬអាចធ្វើត្រឹមតែក្នុងដំណាក់កាលខ្លះដូចជា ធ្វើត្រឹមតែដុំកញ្ចប់ផ្សិត ដោយការនាំកញ្ចប់ផ្សិតដែលសម្រេចរូបហើយមកបណ្ដុះ ស្រោចទឹកឱ្យចេញជាផ្សិតតែម្ដងក៏បាន ហើយប្រព័ន្ធនៃការតាំងកសិដ្ឋាន បានទទួលការណែនាំ ឱ្យធ្វើជាដំណាក់កាលដូចតទៅនេះ

. ចាប់ផ្តើមរៀនពីវិធីនៃការញ៉ាំផ្សិត យើងធ្វើអាជីវកម្មផ្សិតត្រូវចេះពូកែញ៉ាំផ្សិត ត្រូវចេះ ចម្អិនអាហារពីផ្សិតច្រើនប្រភេទ ធ្វើឱ្យឆ្ងាញ់ទៀតផង អាចណែនាំអ្នកដែលទិញផ្សិតទៅ ចម្អិនបានដោយខ្លួនឯងបានយ៉ាងមានទំនុកចិត្ត ដូចនេះធ្វើឱ្យយើងត្រៀមព្រមក្នុងការលក់ផ្សិត

. ផលិតផ្សិតលក់ ៩០ភាគរយនៃចម្ការផ្សិតដែលបានធ្វើគឺចាប់ផ្ដើមដោយវិធីនេះ គឺធ្វើរោងជាទ្រង់ទ្រាយធម្មតាដើម្បីបណ្ដុះយកផ្កាផ្សិត ទិញកញ្ចប់ផ្សិតពីកសិដ្ឋានមកបណ្ដុះ ដោយរកភាពជំនាញនឹងចំណេះដឹងជាបណ្ដើរៗរហូតដល់ស្ទាត់ជំនាញ ដំណាក់កាលនេះ កុំទាន់អាលចុះទុនធ្វើកញ្ចប់ផ្សិតដោយខ្លួនឯង គួរទិញកញ្ចប់ផ្សិតពីកសិដ្ឋានមកបណ្ដុះលក់ល្អជាង ចាប់ផ្ដើមពីតូចតាចជាសន្សឹមៗ បណ្ដុះផ្សិតបានមកក៏នាំយកទៅលក់នៅឯផ្សារលក់ដោយខ្លួនឯង ឬបោះដុំឱ្យអ្នកលក់កណ្ដាលក៏បាន ពង្រីកទីផ្សារផ្សិតរបស់ខ្លួនជាលំដាប់ រហូតដល់មានទីផ្សារធំ និងមានស្ថេរភាពល្អហើយ ទើបគិតផលិតកញ្ចប់ផ្សិត តែបើទីផ្សារទៅមុខមិនរួចហើយបញ្ឈប់ត្រឹមនោះ ក៏មិនសូវខាតបង់ច្រើនដែរ

៣. ផលិតកញ្ចប់ផ្សិត បើទីផ្សារទទួលទិញផ្សិតនិងកញ្ចប់ផ្សិតច្រើនគួរសម ទើបចាប់ផ្ដើមតាំងជំហរផលិតកញ្ចប់ផ្សិតបាន តែបើគិតគូរថាទិញកញ្ចប់ផ្សិតថោកជាងផលិតខ្លួនឯងក៏មិនគួរធ្វើដែរ គួរទៅមើលតាមកសិដ្ឋានផលិតផ្សិតផ្សេងៗឱ្យបានច្រើន ហើយមកវិភាគថា ឧបករណ៍សម្ភារៈនិងវិធីសាស្រ្ដបែបណាប្រសើរបំផុត ត្រៀមចាត់ចែងរកអ្នកមើលការ ខុសត្រូវក្នុងកសិដ្ឋានយកទៅអនុវត្តឱ្យមានបទពិសោធន៍ ឬទាក់ទងជួលអ្នកជំនាញការ ក្នុងកសិដ្ឋានចាស់មកធ្វើកសិដ្ឋានថ្មី ក្នុងដំណាក់កាលនេះក៏គួរទិញមេផ្សិតស្រូវដែរ មិនគួរចាប់ផ្ដើមធ្វើដោយខ្លួនឯងឡើយ ការចុះទុនខ្នាតតូចគួរប្រើធុងសាំង 200 លីត្រ យកមកចំហុយកញ្ចប់ផ្សិត បើកិច្ចកម្មនេះមានដំណើរការរលូនល្អ អាចប្រើធុងសាំងចំនួន ច្រើនដើម្បីចំហុយ ឬធ្វើជាឆ្នាំងចំហុយធំមួយក៏បាន និងគួរផលិតមេផ្សិតស្រូវដោយខ្លួនឯង និងទិញមេសារាយយកមកកាត់បន្ដ

៤. ផលិតមេសារាយ និង មេស្រូវ ចាប់ផ្ដើមធ្វើពេលដែលកសិដ្ឋានមានទំហំធំ សម្រាប់រយៈពេល 1-2 ឆ្នាំ បើនៅមិនប្រាកដក្នុងចិត្តក្នុងការផលិតមេសារាយនិងមេស្រូវថាបានទទួលជោគជ័យ ឬថាគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការផលិតមេសារាយមេស្រូវទេនោះ ក៏មិនគួរធ្វើដែរ មានអ្នកធ្វើលក់ច្រើនស្រាប់ហើយ ទិញគេយកមកប្រើល្អជាង បើក្រៅពីកន្លែងទិញនៅឆ្ងាយហួសវិស័យ និងមានការពិបាកខ្លាំងក្នុងការទិញពិតមែន ហើយចាំបាច់ត្រូវប្រើប្រាស់ក្នុងចំនួនច្រើនទើបសមគួរដល់ការធ្វើ

No comments:

Post a Comment